ក្រុមការងាររបស់នាយករដ្ឋមន្រ្តីស្វែងយល់ការលំបាករបស់សហគ្រាសដោយ សារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19

(VOVWORLD) - ថ្លែងនៅក្នុងជំនួបធ្វើការនេះ រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung ប្រធានក្រុមការងារ បានឲ្យដឹងថា ជំងឺរាតត្បាតសកល COVID-19  កំពុងប្រែប្រួលយ៉ាងស្មុគស្មាញនៅជុំវិញពិភពលោកនិងនៅវៀតណាម។
ក្រុមការងាររបស់នាយករដ្ឋមន្រ្តីស្វែងយល់ការលំបាករបស់សហគ្រាសដោយ សារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VGP)

នារសៀលថ្ងៃទី ២៦ ខែមីនា ក្រុមការងារ របស់នាយករដ្ឋ មន្រ្តី បានជួបធ្វើការជាមួយស្ថាប័ននិងសមាគមអាជីវកម្មដើម្បីស្វែងយល់ ពីការលំបាកនិងឧបសគ្គទាំងឡាយ ដែលអង្គភាពអាជីវកម្ម កំពុងប្រ ឈមមុខ ជាពិសេសដោយសារ តែផលប៉ះពាល់ នៃជំងឺរាត ត្បាត COVID-19។

ថ្លែងនៅក្នុងជំនួបធ្វើការនេះ រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung ប្រធានក្រុមការងារបានឲ្យដឹងថា ជំងឺរាតត្បាតសកល COVID-19  កំពុងប្រែប្រួលយ៉ាងស្មុគស្មាញនៅជុំវិញពិភពលោកនិងនៅវៀតណាម។ នាពេលកន្លងមក រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រី បានចាត់វិធានការសមស្របជាច្រើន ដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ។ រួមជាមួយគ្នានោះ ចំពោះមុខស្ថានភាពជំងឺ COVID-19 ជះឥទ្ធិពលលើគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក៏បានដឹកនាំការអនុវត្តនូវភារកិច្ចនិងដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ធានាសន្តិសុខសង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក៏ដូចជា រក្សាល្បឿនកំណើនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ