ក្រុមកីឡាវៀតណាមជាប់លំដាប់ថ្នាក់លេខ១៥ ក្នុងការប្រកួតថ្ងៃទី១២ នៅ ASIAD 18

(VOVWORLD) - ក្នុងថ្ងៃការប្រកួតកីឡាទី១២នៅ ASIAD 18 កីឡាការិនីវៀតណាមដណ្តើម បាន មេដាយសំរឹទ្ធ ចំនួន ២ គ្រឿង ជូនកីឡាវៀតណាម ក្នុងវិញ្ញាសារអត្តពលកម្ម និងមេដាយសំរឹទ្ធមួយទៀតក្នុងវិញ្ញាសារ Kurash ដោយបញ្ចប់ការប្រកួត យ៉ាងស្ថិរភាពហើយគ្មានក្តីសង្ឃឹមក្នុងការប្រកួតប្រជែងមេដាយណាទៀតឡើយ។
ក្រុមកីឡាវៀតណាមជាប់លំដាប់ថ្នាក់លេខ១៥ ក្នុងការប្រកួតថ្ងៃទី១២ នៅ ASIAD 18 - ảnh 1 កីឡាការិនី  Nguyen Thi Lan (ខាងស្តាំ) ដណ្តើមបាន មេដាយសំរឹត ក្នុងវិញ្ញាសារ Kurash ជូនក្រុមកីឡាវៀតណាម

កីឡាការិនី Quach Thi Lan , Nguyen Thi Oanh, Nguyen Thi Hang និង Hoang Thi Ngoc ដណ្តើមបានមេដាយសំរឹតក្នុងវិញ្ញាសាររត់ 4x400 ម៉ែត្រផ្នែកនារី។ រីឯកីឡាការិនី Vu Thi Men ដណ្តើមបានមេដាយសំរឹតក្នុងវិញ្ញាសារលោត ៣ ជំហាន។ ក្នុងការប្រកួតថ្ងៃនេះ កីឡាការិនី  Nguyen Thi Lan បានបញ្ចប់ប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Kurash សំរាប់ទម្ងន់ក្រោម ៧៣ គីឡូក្រាម ក្រោយពីបានប្រកួតបរាជ័យក្នុងលទ្ធផល 0-10 លើកីឡាការិនី Munkhtsetseg ប្រទេស ម៉ុងហ្គោលី។ ក៏ប៉ុន្តែ កីឡាការិនី  Nguyen Thi Lan នៅតែដណ្តើមបាន មេដាយសំរឹត ក្នុងវិញ្ញាសារ Kurash ជូនក្រុមកីឡាវៀតណាម។

គិតមកដល់ពេលបញ្ចប់ការប្រកួតថ្ងៃទី១២ ក្រុមកីឡាវៀតណាមដណ្តើមបាន មេដាយសរុបចំនួន ៣៥ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៤ មេដាយប្រាក់ ចំនួន ១៥គ្រឿង និងមេដាយសំរឹទ្ធចំនួន១៦គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ