ក្រុមកីឡាសីដក់នារីវៀតណាមនាំយកមេដាយមាសទី២ ជូនគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩​

(VOVWORLD) - បន្ទាប់ពីការរង់ចាំអស់រយៈពេល៦ថ្ងៃ អ្នកគាំទ្រកីឡាវៀតណាមបានឃើញក្រុមកីឡារបស់ប្រទេសខ្លួន ឈ្នះមេដាយមាសមួយទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។
ក្រុមកីឡាសីដក់នារីវៀតណាមនាំយកមេដាយមាសទី២ ជូនគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩​ - ảnh 1ក្រុមកីឡាសីដក់នារីវៀតណាមអបអរសាទរជ័យជំនះ។ រូបថត៖ Hoang Linh/TTXVN

មេដាយមាសទី២នេះ បានទៅលើក្រុមកីឡាសីដក់នារីវៀតណាម បន្ទាប់ពីយកឈ្នះលើក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសារក្រុមនារី៤នាក់ នាព្រឹកថ្ងៃទី៤ ខែតុលា។ ក្នុងវិញ្ញាសានេះ កីឡាសីដក់វៀតណាមកំពុងជាម្ចាស់ជើងឯកពិភពលោក។

ក្នុងតង់ទី១ ក្រុមឥណ្ឌូណេស៊ីឈ្នះដោយពិន្ទុ ២១-១៨។ ទោះជាយ៉ាងណា ក្នុងការប្រកួតជុំទី២និងជុំទី៣ អត្តពលិកវៀតណាមបានវាយបកយកឈ្នះដោយពិន្ទុ ២១ - ១៨ និង ២១ - ១៤ រៀងខ្លួន។ ជាមួយលទ្ធផលនេះ ក្រុមកីឡាសីដក់វៀតណាមដណ្តើមបានមេដាយមាសលើវិញ្ញាសាក្រុមនារី៤នាក់។ មុននោះ ក្នុងពូល A ក្រុមវៀតណាមបានយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងជប៉ុន ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល A បន្ទាប់មកបានយកឈ្នះលើក្រុមសីដក់នារីចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ