ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមពិនិត្យសុខភាពនិងចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា

(VOVWORLD) - ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកនៃសមាគមសប្បុរសធម៌ទីក្រុងហូជីមិញរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់ និងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨០០ នាក់។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមពិនិត្យសុខភាពនិងចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា - ảnh 1ពិនិត្យសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១៧ មិថុនា ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកនៃសមាគមសប្បុរសធម៌ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយសប្បុរសជននានា និងអាជ្ញាធរមូលដ្ឋាននៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់ និងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨០០ នាក់នៅទីនេះ។

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងអង្គការសប្បុរសធម៌សង្គម ស្ថាប័ន និងអង្គភាពនានានៅប្រទេសវៀតណាម ដូចជា សមាគមកាកបាទក្រហមវៀតណាម មន្ទីរពេទ្យ Cho Ray បានរៀបចំក្រុមគ្រូពេទ្យ គិលានុបដ្ឋាកស្ម័គ្រចិត្តជាច្រើន មកសួរសុខទុក្ខ ពិនិត្យ ពិគ្រោះយោបល់ពីសុខភាព និងចែកចាយថ្នាំដោយឥតគិតថ្លៃដល់សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជានិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ