ក្រុមជ្រុលនិយមទួរគីទទួលស្គាល់វាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិក
|
ក្រុមជ្រុលនិយមទួរគីទទួលស្គាល់វាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិក (RT) |
Vovworld-ក្រុមជ្រុលនិយមដែលត្រូវហាមធ្វើសកម្មភាពមានឈ្មោះរណសិរ្ស
រំដោះប្រជាជនបដិវត្តន៍ទួរគី (DHKP-C) បានប្រកាសបានអនុវត្តការវាយប្រហារ
តម្រង់ទៅលើស្ថានកុងស៊ុលអាមេរិកនៅជាយក្រុង Istanbul នៃប្រទេសនេះនាថ្ងៃទី
១០សីហា។ មុននោះកាសែតប្រចាំថ្ងៃ Yeni Safak បានបញ្ជាក់ Hatice Asik នារីទួរគី
ម្នាក់បានបាញ់កាំភ្លើងទៅលើប៉ូលីសនៅមុខស្ថានកុងស៊ុលអាមេរិកបន្ទាប់នោះរត់
ចូលផ្ទះមួយនៅជិតនោះហើយត្រូវបានប៉ូលីសចាប់ខ្លួន។ ក្រុមជ្រុលនិយមនេះបាន
ប្រកាសថា នឹងមិនបញ្ចប់ការវាយប្រហារភេរវកម្មដើម្បីទាមទាសិទ្ធិប្រយោជន៍
ឡើយ៕