ក្រុមទាត់សីវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតទាត់សីជើងឯកអាស៊ី

(VOVWORLD) - ក្នុងរយៈពេល ៥ ថ្ងៃប្រកួតចាប់ពីថ្ងៃទី ២២-២៨ ខែសីហា ក្រុមទាត់សីវៀតណាមបានបង្ហាញពីកម្លាំងលើសលុប ហើយបានឈ្នះនៅក្នុងការប្រកួតស្ទើរតែទាំងអស់។
ក្រុមទាត់សីវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតទាត់សីជើងឯកអាស៊ី - ảnh 1ក្រុមទាត់សីវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតទាត់សីជើងឯកអាស៊ី។ (រូបថត៖ គណៈកម្មការរៀបចំ)

នាថ្ងៃទី ២៦ សីហា នៅហុងកុង (ប្រទេសចិន) បានប្រារព្ធពិធីបិទ "ការប្រកួតទាត់សីជើងឯកអាស៊ី និងការប្រកួតទាត់សីយុវជនជើងឯកអាស៊ី" លើកទីមួយ។ ក្រុមទាត់សីវៀតណាមជាប់លំដាប់ថ្នាក់ទី១ដោយមានមេដាយមាស១១ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង តាមពីក្រោយដោយប្រទេសចិនដែលមានមេដាយមាស៣គ្រឿង។

ក្នុងរយៈពេល ៥ ថ្ងៃប្រកួតចាប់ពីថ្ងៃទី ២២-២៨ ខែសីហា ក្រុមទាត់សីវៀតណាមបានបង្ហាញពីកម្លាំងលើសលុប ហើយបានឈ្នះនៅក្នុងការប្រកួតស្ទើរតែទាំងអស់។ ជាក់ស្តែង ក្នុងការប្រកួតជើងឯកអាស៊ី វៀតណាមដណ្តើមបានមេដាយមាសចំនួន៦គ្រឿង និងមេដាយប្រាក់១គ្រឿង។ ក្នុងការប្រកួតជើងឯកយុវជនអាស៊ី ក្រុមទាត់សីវៀតណាមដណ្តើមបានមេដាយមាស៥គ្រឿង និងមេដាយប្រាក់២គ្រឿង។ ក្រុមទាត់សីវៀតណាមបានបន្តបញ្ជាក់ពីលំដាប់ថ្នាក់ទី១នៅអាស៊ី ក៏ដូចជាជាប់ចំណាត់ថ្នាក់ទី១ក្នុងការប្រកួតជើងឯកពិភពលោកទាំង ១០ដែលបានចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ