ក្រុមនាវាកងទ័ពជើងទឹកចិនដកចេញពីដំបន់នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក
|
ក្រុមនាវាកងទ័ពជើងទឹកចិនដកចេញពីដំបន់នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក (AP) |
Vovworld-មជ្ឈដ្ឋានថ្នាក់ដឹកនាំកងទ័ពជើងទឹកអាមេរិកនាថ្ងៃទី៣កញ្ញាបាន
ឲ្យដឹងថា ក្រុមនាវាកងទ័ពជើងទឹកចិនចំនួន៥គ្រឿងមានវត្តមាននាពេលថ្មីៗនេះ
នៅសមុទ្រ Bering នៅលំហរសមុទ្ររដ្ឋ Alaska របស់អាមេរិក ក្នុងរយៈពេលប្រធា
នាធិបតី Barack Obama កំពុងបំពេញទស្សនកិច្ចនៅដំបន់នេះ បានចាប់ផ្ដើមដក
ចេញ។ តាមមេបញ្ជាការបណ្ដាយុទ្ធនាការកងទ័ពជើងទឹកអាមេរិក ឧត្តមនាវី
Jonathan Greenert ថា លោកមិនចាត់ទុកករណីគឺជាចៃដន្យឬត្រូវព្រួយបារម្ភឡើយ។
ខណៈពេលនោះ ថ្លែងមតិនៅសន្និសីទកាសែតសាមញ្ញនាថ្ងៃទី៣កញ្ញា អ្នកនាំពាក្យ
ក្រសួងការបរទេសអាមេរិកលោក Mark Toner បានលើកច្បាស់ថា នេះពិតប្រាកដ
ជាលើកដំបូងហើយដែលយើងខ្ញុំបានឃើញនាវាកងទ័ពជើងទឹកចិនមានវត្តមាន
នៅសមុទ្រ Bering។ យើងខ្ញុំគោរពសិទ្ធិសេរីភាពរបស់បណ្ដាប្រទេសដាក់ពង្រាយ
នាវាយោធានៅដំបន់សមុទ្រអន្តរជាតិសមស្របនឹងច្បាប់អន្តរជាតិ៕