ក្រុមនាវិកទាហានម៉ារីនអាមេរិកជួបប្រាស្រ័យជាមួយកុមារពិការនៅខេត្ត Khanh Hoa

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីដៃគូប៉ាស៊ីហ្វិកលើកទី ១៨ (PP ១៨) នាថ្ងៃទី ២២ ឧសភា ក្រុមនាវិកកងទ័ពជើងទឹកអាមេរិកបានជួបប្រាស្រ័យជាមួយ កុមារាកុមារីពិការនៅមជ្ឈមណ្ឌលគាំពារសង្គម «Hy Vong» (ក្តីសង្ឃឹម) នៅទីរួមស្រុក Cam Duc ស្រុក Cam Lam ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ 
ក្រុមនាវិកទាហានម៉ារីនអាមេរិកជួបប្រាស្រ័យជាមួយកុមារពិការនៅខេត្ត Khanh Hoa  - ảnh 1 ក្រុមនាវិកទាហានម៉ារីនអាមេរិកជួបប្រាស្រ័យជាមួយកុមារពិការនៅខេត្ត Khanh Hoa 

បន្តសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីដៃគូប៉ាស៊ីហ្វិកលើកទី ១៨ (PP ១៨) នាថ្ងៃទី ២២ ឧសភា ក្រុមនាវិកកងទ័ពជើងទឹកអាមេរិកបានជួបប្រាស្រ័យជាមួយ កុមារាកុមារីពិការនៅមជ្ឈមណ្ឌលគាំពារសង្គម «Hy Vong» (ក្តីសង្ឃឹម) នៅទីរួមស្រុក Cam Duc ស្រុក Cam Lam ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ដូនជី Anna Tran Thi Ha  អ្នកគ្រប់គ្រងមជ្ឈមណ្ឌលគាំពារសង្គម Hy Vong បានឲ្យដឹងថា៖

        «ខ្ញុំសប្បាយក្រៃលែងសំរាប់កុមារាកុមារីនៅទីនេះ។ គណៈកម្មាធិការប្រជា ជនស្រុក Cam Lam សហការជាមួយក្រុមដៃគូប៉ាស៊ីហ្វិកដែលបាននាំមកនូវក្តី សប្បាយរីករាយសំរាប់កូនៗ។»

        កម្មវិធីដៃគូប៉ាស៊ីហ្វិក ២០១៨ ចាប់ផ្តើមនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១៧ ឧសភា ដោយមានការចូលរួមរបស់នាវាមន្ទីរពេទ្យ របស់កងទ័ពជើងទឹក អាមេរិក។ ចូលរួមកម្មវិធីនេះនៅមានជប៉ុន អង់គ្លេស កាណាដា អូស្ត្រាលី ស្រីឡង់ការនិងប៉េរ៉ូ។ នេះជាលើកទី ៩ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅ វៀតណាមនិងជាលើកទី ២ នាវាមកទស្សនាខេត្ត Khanh Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ