ក្រុមនាវាស្រាវជ្រាវ Haiyang - ៨ របស់ចិនបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម

(VOVWORLD) - នៅឯសន្និសីទកាសែតជាប្រចាំខែ ដែលបានធ្វើឡើងនារសៀលថ្ងៃទី ៨ សីហានៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា: ថ្ងៃនេះ (ជាថ្ងៃទី ៨ ខែសីហា) ចំទៅនឹងខួបលើកទី ៥២ នៃការបង្កើតអាស៊ាន ហើយទីស្នាក់ការថ្មីរបស់លេខាធិការដ្ឋានអាស៊ានក៏ត្រូវបានបើក សម្ពោធដាក់អោយដំណើរការនៅទីក្រុងហ្សាការតានៃប្រ ទេសឥណ្ឌូនេស៊ីផងដែរ។ ការដាក់អោយប្រើប្រាស់លេខា ធិការដ្ឋានអាស៊ានថ្មី បានចូលរួមចំណែកក្នុងការលើកកម្ពស់រូបភាពរបស់អាស៊ាន ព្រមទាំងឆ្លើយតបនឹងតម្រូវ ការផ្លាស់ប្តូរថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។

ក្រុមនាវាស្រាវជ្រាវ Haiyang - ៨ របស់ចិនបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang 

អញ្ជើញឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានទាក់ទងនឹងវិធានការរបស់វៀត ណាមដើម្បីរាំងស្កាត់ទំនិញបរទេស បំពាក់ម៉ាកយីហោជាទំនិញវៀតណាម ហើយនាំចេញទៅប្រទេសដទៃទៀតនោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “វៀតណាមប្តេជ្ញាយ៉ាងដាច់អហឹង្កា ដើម្បីការពារនិង ទប់ស្កាត់រាល់ទង្វើបំពាននិងការក្លែងបន្លំពាណិជ្ជកម្ម ការក្លែងបន្លំប្រភពដើមនៅ លើទីផ្សារវៀតណាម ក៏ដូចជាក្នុងសកម្មភាពនាំចូលនិងនាំចេញ ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសនិងអ្នកប្រើប្រាស់វៀតណាម។ យ៉ាងណាមិញ ក្រសួងពាក់ព័ន្ធកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគម្រោងរបស់លោកនាយករដ្ឋមន្រ្តី ស្តីពី ការបង្កើនការគ្រប់គ្រងរដ្ឋអំពីការប្រឆាំងនឹងការគេចវេសពីវិធានការ ការពារពាណិជ្ជកម្ម រួមទាំងការបន្លំប្រភពដើមផងដែរ។

បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កំពុងបង្កើតនូវបទបញ្ញត្តិច្បាស់លាស់និងជាក់លាក់ដើម្បីធ្វើជាមូលដ្ឋានសម្រាប់បញ្ជាក់ទំនិញដែលមានប្រភពពី វៀតណាម ជាមួយនឹងប្រភពទំនិញក្លែងក្លាយ។ ម្យ៉ាងវិញទៀត ស្ថាប័នគយនានា បានរួមសហការជាមួយអាជ្ញាធរដទៃទៀត ដើម្បីបង្កើនការត្រួតពិនិត្យនូវសកម្មភាពនាំចូលនិងនាំចេញ ជាពិសេសសម្រាប់ទំនិញដែលមានហានិភ័យខ្ពស់នៃការកែងបន្លំពាណិជ្ជកម្មនិងស៊ើបអង្កេតចាត់វិធានការសម្រាប់ទង្វើក្លែងបន្លំផងដែរ”។

ទាក់ទងទៅនឹងសកម្មភាពរបស់ក្រុមនាវាស្រាវជ្រាវ Haiyang - ៨  របស់ចិន ដែលកំពុងធ្វើប្រតិបត្តិការដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា: “យោងតាមព័ត៌មានដែលទទួលបាននោះ នៅរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ក្រុមនាវាស្រាវជ្រាវ Haiyang - ៨  របស់ចិន បានបញ្ឈប់សកម្មភាពស្រាវជ្រាវ លើភូគព្ភសាស្ត្រ ហើយបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វៀតណាមបានបង្ហាញម្តងហើយម្តងទៀតនូវគំនិតរបស់ខ្លួន ក្នុងការអនុវត្តរាល់វិធានការណ៍គ្រប់ជាន់ថ្នាក់និងគ្រប់ទម្រង់ តាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង។ វៀតណាមសុំស្នើអោយ ប្រ ទេសនានា គប្បីគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការស្របតាមច្បាប់អន្តរជាតិរបស់វៀតណាម ហើយបង្ហាញជានិច្ច នូវសុឆន្ទៈដោយត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស”។

ទាក់ទងនឹងការដែល ចិនកំពុងត្រៀមចេញផ្សាយសៀវភៅប្រវត្តិសាស្រ្តថ្មី សម្រាប់សិស្សវិទ្យាល័យ ក្នុងនោះបានកំណត់ថា កោះមួយចំនួនដែលចំណុះប្រជុំកោះ Truong Sa គឺរបស់ចិននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីថា៖ វៀតណាមមានមូលដ្ឋានច្បាប់និងភស្តុតាងប្រវត្តិ សាស្ត្រពេញលេញដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ដែលស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ ការដែល ចិនផ្សព្វផ្សាយ អប់រំមនុស្សជំនាន់ក្រោយតាមរយៈព័ត៌មានខុសពីការពិតប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិគឺអត់មានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ