ក្រុមបាតុករ "អាវកាក់ពណ៌លឿង" បន្តធ្វើបាតុកម្មដ៏ធំនៅទីក្រុងជាច្រើននៅប្រទេសបារាំង

(VOVWORLD) - នាថ្ងៃទី ១៣ ខែមេសា បាតុកររាប់លាននាក់នៃភាគី«អាវកាក់ពណ៌លឿងនៅបារាំងបានហូរចូលតាមផ្លូវ ដើម្បីធ្វើបាតុកម្មានៅចុងសប្តាហ៍លើកទី ២២ សំដៅប្រឆាំងជំទាស់នឹងរាល់វិធានការដែលប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងប្រកាសនៅសប្តាហ៍ក្រោយ។
ក្រុមបាតុករ  ក្រុមបាតុករ "អាវកាក់ពណ៌លឿង" នៅបារាំង

ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា មានបាតុករចំនួន ៣១.០០០ នាក់បានចូលរួមបាតុកម្មនៅទូទាំងប្រទេសកាលពីថ្ងៃទី ១៣ ខែមេសា ដែលខ្ពស់ជាង ២២,៣០០នាក់ នៅបាតុកម្មកាលពីសប្តាហ៍ទៅមិញ។ រីឯនៅទីក្រុងប៉ារីសបាតុកម្មលើកនេះមានបាតុករចូលរួមចំនួន ៥.000 នាក់ ដែលខ្ពស់ជាង ៣.៥០០ នាក់ នៅបាតុកម្មកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែអ្នករៀបចំបាតុកម្មទាំងនេះអះអាងថាទិន្នន័យដែលរដ្ឋាភិបាលស្ថិតិមានកំរិតទាបជាងការពិតជាច្រើន។ គួរបញ្ជាក់ថាក្នុងបាតុកម្មកាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅ ប៉ូលីសបានចាប់ខ្លួនបាតុករចំនួន ១៥ នាក់នៅទីក្រុងប៉ារីស ហើយត្រួតពិនិត្យអត្តាសញ្ញានប័ណ្ណបុគ្គលចំនួន ៥,៨៨៥ នាក់ផងដែរ។ តាមច្បាប់ថ្មី បាតុករនៅប៉ារីសត្រូវបានហាមឃាត់ទៅកាន់តំបន់មហាវិថី Champs – Elysees ដែលជាទីកន្លែងផ្ទុះឡើងអំពើហឹង្សាក្នុងបាតុកម្មមួយចំនួនកាលពីមុននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ