ក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោតទួរគីពន្យាពេលការប្រកាសលទ្ធផលជាផ្លូវការ

(VOVWORLD) - ប្រធានក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោតទួរគី លោក Sadi Guven នាថ្ងៃទី ២៥ មិថុនា បានជូនដំណឹងថា៖ លទ្ធផលជាផ្លូវការនៃការបោះឆ្នោត ប្រធានាធិបតីនិងរដ្ឋសភានាថ្ងៃទី ២៤ មិថុនា នឹងត្រូវបានប្រកាសនាថ្ងៃទី ០៥ កក្កដា ខាងមុខ។ 
ក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោតទួរគីពន្យាពេលការប្រកាសលទ្ធផលជាផ្លូវការ  - ảnh 1 ក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោតទួរគីពន្យាពេលការប្រកាសលទ្ធផលជាផ្លូវការ 

ប្រធានក្រុមប្រឹក្សាកំពូលរៀបចំការបោះឆ្នោតទួរគី លោក Sadi Guven នាថ្ងៃទី ២៥ មិថុនា បានជូនដំណឹងថា៖ លទ្ធផលជាផ្លូវការនៃការបោះឆ្នោត ប្រធានាធិបតីនិងរដ្ឋសភានាថ្ងៃទី ២៤ មិថុនា នឹងត្រូវបានប្រកាសនាថ្ងៃទី ០៥ កក្កដា ខាងមុខ។ លោក Sadi បានឲ្យដឹងថា៖ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតនៅតំបន់ព្រំដែនចំនួន ៤១ នៅឯបរទេសកំពុងបានរាប់។ តាមលោក Guven ថា៖ ដោយមានសន្លឹកឆ្នោតចំនួន ៥០ លានសន្លឹក ក្នុងនោះ មានសម្លេងគាំទ្រចំនួន ២៦ លានសំរាប់ប្រធានាធិបតីកាន់អំណាច លោក Tayyip Erdogan។ ការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភានាថ្ងៃទី ២៤ មិថុនាកន្លងទៅត្រូវបានចាត់ទុកជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតនៅទួរគីក្នុងអំឡុងជាច្រើនទស្សវត្យ កន្លងទៅ។ អ្នកដណ្តើមជ័យជំនះនឹងមានសិទ្ធិអំណាចថ្មីតាមរដ្ឋធម្ម នុញ្ញ (វិសោធនកម្ម) ដែលប្រធានាធិបតី  Erdogan គាំទ្រនិងអនុម័តនាឆ្នាំ ២០១៧។ ប៉ុន្តែ នេះក៏នឹងជាការសាកល្បងនយោបាយដ៏ស្មុគស្មាញមួយចំពោះប្រធានា ធិបតី Erdogan និងគណបក្ស AKP គិតតាំងពីពេលកាន់អំណាចអស់រយៈពេល ១៥ ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ