ក្រុមប្រឹក្សាគាំពារមូលនិធិគាំ​ពារកុមារ​វៀតណាម​ចាំបាច់​ត្រូវ​មានផែនការ​សមស្រប​ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់ប្រទេសជាតិ

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សបានដាក់ចេញចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ក្នុងនោះប្រភពធានមនុស្សតែងតែត្រូវបានផ្តោតសំខាន់ពិសេស។
ក្រុមប្រឹក្សាគាំពារមូលនិធិគាំ​ពារកុមារ​វៀតណាម​ចាំបាច់​ត្រូវ​មានផែនការ​សមស្រប​ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់ប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សាគាំពារមូលនិធីគាំពារកុមារវៀតណាមបានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សំដៅដាក់ចេញកម្មវិធីធ្វើសកម្មភាពដំណាក់កាល ២០២២-២០២៦។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងយ៉ាងច្បាស់លាស់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សបានដាក់ចេញចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ក្នុងនោះប្រភពធានមនុស្សតែងតែត្រូវបានផ្តោតសំខាន់ពិសេស។ ដូច្នេះហើយ កុមារត្រូវបានផ្ដោតការយកចិត្តទុកដាក់ពិសេស ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ។ អាស្រ័យហេតុនេះ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានលើកច្បាស់ថាក្រុមប្រឹក្សាគាំពារ និងមូលនិធិចាំបាច់ត្រូវដាក់ចេញផែនការរយៈពេលវែង តាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាតិ ក៏ដូចជាធានាការអនុវត្តការសន្យាអន្តរជាតិចំពោះសិទ្ធិកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ