ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបើកសម័យប្រជុំលើកទី៤
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅអង្គប្រជុំ |
(VOVworld)-បន្តការអនុវត្តការងារបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងបោះ ឆ្នោតសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណាត្តិ២០១៦-២០២១ នាព្រឹក
ថ្ងៃទី១៣មេសា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រារព្ធសម័យប្រជុំលើកទី
៤ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ នៅ
សម័យប្រជុំនេះ អង្គប្រជុំនឹងពិភាគ្សា អនុម័តនូវសេចក្តីសម្រេចចិត្តបែងចែក ភារ
កិច្ចសម្រាប់សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ ការបែងចែក ភារកិច្ច
នេះគឺ ផ្តើមចេញពីលទ្ធផលនៃការពង្រឹងឡើងវិញការរៀបចំកម្មាភិបាលរបស់ក្រុម ប្រឹក្សានេះក្នុងកិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣។អង្គប្រជុំក៏បានចំណាយ ពេលវេលាពិនិត្យទៅលើរបាយការណ៍ស្តីពីស្ថានភាពអនុវត្តកិច្ចការបោះ ឆ្នោតផង
ដែរ។ថ្លែងមតិនៅសម័យប្រជុំនេះលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះការងារត្រៀមរៀបចំបោះឆ្នោតរបស់ប្រព័ន្ធស្ថាប័នពាក់ព័ន្ធនានាក្នុងនោះ មានតួនាទីរបស់រណសិរ្សមាតូមិវៀតណាមនិងអនុកម្មការ សមាជិកនៃក្រុមប្រឹក្សា
នេះទៀតផង។ លោកស្រី Nguyen Thi Kim Ngan បាន សង្កត់ធ្ងន់ថា នាពេលខាង
មុខត្រូវជម្រុញការងារផ្សព្វផ្សាយបោះឆ្នោត ក៏ដូចជាការងារធានាសន្តិសុខសណ្តាប់
ធ្នាប់សង្គម ដើម្បីថ្ងៃបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន៕