ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលថ្មី

ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលថ្មី - ảnh 1
នាយករដ្ឋមន្រ្តីលីប៊ីលោក Fayez el-Sarraj (ខាងឆ្វេង)និងស្នងការ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស-សន្តិសុខលោកស្រី Federica Mogherini ក្នុងសន្និសីទកាសែតអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅលីប៊ី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅទីក្រុង Skhirat ប្រទេសម៉ារ៉ុក ក្រុមប្រឹក្សាប្រធានា
ធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពប្រជាជាតិថ្មីតាមកិច្ច
ព្រមព្រៀងមួយគាំពាដោយអ.ស.បសំដៅបញ្ចប់ការបែកបាក់រវាង គណៈបក្ស
នយោបាយនៅប្រទេសអាហ្វ្រិកខាងជើងនេះ។កិច្ចប្រជុំសង្ងាត់ពោលខាងលើ
ប្រព្រឹត្តទៅក្រោយពីរដ្ឋសភាទទួលស្គាល់ដោយអន្តរជាតិ (HoR) របស់លីប៊ីបាន
បដិសេធរដ្ឋាភិបាលសាមគ្គីភាពប្រជាជាតិដែលត្រូវបានបង្កើតនាថ្ងៃទី ១៩ មករា
 កន្លងទៅ។តាមកិច្ចព្រមព្រៀងរវាងតំណាងនៃ HoR និងសមាជ ប្រជាជនទូទាំង
ប្រទេស (GNC) ដែលជាស្ថាប័ននីតិបញ្ញាត្តិមុននេះរបស់លីប៊ី ដែលត្រូវបានចុះហត្ថ
លេខានៅម៉ារ៉ុកកាលពីខែធ្នូឆ្នាំ២០១៥កន្លងទៅថា ភាគី នានាដែលចូលរួមការ
ចរចារអំពីបញ្ហាលីប៊ីនឹងបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅ រដ្ឋធានី Tripoli សំដៅ
ដោះស្រាយវិបត្តិនយោបាយហើយបញ្ចប់ស្ថានការណ៍ ច្របុកប្របល់នៅក្នុង
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ