ក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC ប្រជុំនៅកាណាដា
(VOVWORLD) - ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ កក្កដា នៅទីក្រុង Toronto របស់ កាណាដា នឹងប្រព្រឹត្តទៅសន្និសីទនៃក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC (ABAC)។
លោក Hoang Van Dung ប្រធាន ABAC វៀតណាម (រូបថត៖TTXVN) |
(VOVworld) - ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ កក្កដា នៅទីក្រុង Toronto របស់ កាណាដា នឹងប្រព្រឹត្តទៅសន្និសីទនៃក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC)។ នេះជាសន្និសីទលើកទី៣របស់ ABAC ក្នុងឆ្នាំនេះដោយមាន ការចូលរួមរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំសហគ្រាសមកពីខឿនសេដ្ឋកិច្ចសមាជិក APEC នានាសំដៅពិភាក្សាអំពីបញ្ហាទាក់ទិនដល់ពាណិជ្ជកម្មសេដ្ឋកិច្ចនិងការ តភ្ជាប់ក្នុងតំបន់ ដើម្បីត្រៀមរៀបចំឲ្យសន្និសីទកំពូល APEC ដែលនឹងប្រព្រឹត្ត ទៅនាខែវិច្ចិកាខាងមុខនៅ វៀតណាម។ គណៈប្រតិភូវៀតណាមដឹកនាំដោយ លោក Hoang Van Dung ប្រធាន ABAC វៀត ណាម ចូលរួមសន្និសីទនេះ។ ABAC ជាយន្តការមួយក្នុងចំណោមយន្តការសំខាន់បំផុតចំនួន៣នៃ សន្និសីទកំពូល APEC។ សន្និសីទកំពូលឆ្នាំនេះនឹងប្រព្រឹត្តទៅនៅវៀតណាម នាខែវិច្ចិកាខាងមុខក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ពូនជ្រុំអនាគតរួម”៕