ក្រុមប្រឹក្សារសន្និសុខ អ.ស.ប. នឹងធ្វើអន្តរាគមន៍ក្នុងករណីចាំបាច់ចំពោះ បញ្ហានៅស៊ូដង់


ក្រុមប្រឹក្សារសន្និសុខ អ.ស.ប. នឹងធ្វើអន្តរាគមន៍ក្នុងករណីចាំបាច់ចំពោះ បញ្ហានៅស៊ូដង់ - ảnh 1
ក្រុមប្រឹក្សារសន្និសុខ អ.ស.ប. នឹងធ្វើអន្តរាគមន៍ក្នុងករណីចាំបាច់ចំពោះ បញ្ហានៅស៊ូដង់
(Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ សីហា ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានព្រមាន
ថា៖ ស្ថាប័ននេះត្រៀ​មខ្លួនជាស្រេចធ្វើអន្តរាគមន៍ភ្លាមមួយរំពេចក្នុងករណី
ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir មិនចុះហត្ថលេខាលើកិច្ចព្រម
 ព្រៀងសន្តិភាពជាមួយភាគីប្រឆាំងសំដៅបញ្ចប់ជំលោះដែលអូសបន្លាយក្នុង
រយៈ ពេល ២០ ខែ កន្លងទៅនៅប្រទេសអាហ្វ្រិកនេះ។ នាថ្ងៃដដែល បេសកជន
ពិសេសរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូងបានវាយតំលៃថា៖ កិច្ចព្រមព្រៀង
 សន្តិភាពរវាងរដ្ឋាភិបាលស៊ូដង់ខាងត្បូងជាមួយភាគីប្រឆាំងគ្រាន់តែជាជំហាន
 ដំបូងដើម្បីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសនេះតែប៉ុណ្ណោះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ