ក្រុមប្រឹក្សារអឺរ៉ុបផ្តល់ជំនួយចំនួន ៣ ពាន់លានអឺរ៉ូសំរាប់ទួរគីសំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍

ក្រុមប្រឹក្សារអឺរ៉ុបផ្តល់ជំនួយចំនួន ៣ ពាន់លានអឺរ៉ូសំរាប់ទួរគីសំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
ក្រុមប្រឹក្សារអឺរ៉ុបផ្តល់ជំនួយចំនួន ៣ ពាន់លានអឺរ៉ូសំរាប់ទួរគីសំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ (Image: VNA)


(VOVworld) – នាថ្ងៃទី ៨ ធ្នូ នៅសម័យប្រជុំក្រុមប្រឹក្សារសេដ្ឋកិច្ចហិរញ្ញវត្ថុ
 សហភាពអឺរ៉ុប (ECOFIN) រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសជាសមាជិកបាន
 ឯកភាពផ្តល់ប្រាក់ជំនួយចំនួន ៣ ពាន់លានអឺរ៉ូសំរាប់ទួរគីដើម្បីប្រទេសនេះ
ដោះ ស្រាយបញ្ហាជនអន្តោប្រវេសន៍ដែលកំពុងហូរទៅអឺរ៉ុប។ ចំនួនប្រាក់
ពោលខាង លើនឹងត្រូវបានបើកក្នុងរយៈពេលឆ្នាំ ២០១៦ និងឆ្នាំ ២០១៧
ហើយគណៈកម្មាធិការអឺរ៉ុប (EC) នឹងឃ្លាំមើលសកម្មភាពនេះ។ ក្រៅពីនោះ
តាមការផ្តើមគំនិតរបស់ EC ថា៖ សហភាពនេះនឹងផ្តល់ចំនួនប្រាក់ ៥០០
លានអឺរ៉ូពីមូលនិធិរបស់ EU ហើយប្រទេសជាសមាជិកនឹងរៃអង្គាសចំនួន
ប្រាក់ដែលនៅសេសសល។ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ Luxembourg លោក Pierre
Gramegna បានសង្កត់ធ្ងន់ថា៖ ប្រទេសជា សមាជិក EU ទាំងឡាយគាំទ្រ​
ផែនការនេះរបស់ EU សំរាប់ទួរគី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ