ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាប្រចាំ លើកទី ៤៤

(VOVWORLD) - នៅសម័យប្រជុំនេះ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Machelet  បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពសិទ្ធិមនុស្សនិងផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាត COVID-19 ក្នុងកិច្ច ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅជុំវិញពិភពលោក។  

សម័យប្រជុំលើកទី ៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបើកនៅថ្ងៃទី ៣០ ខែមិថុនា នៅទីស្នាក់ការ អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ៤៧ និងអ្នកសង្កេតការជាង ១០០ រួមទាំងអង្គការអន្តរជាតិអន្តររដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវផងដែរ។

នៅសម័យប្រជុំនេះ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Machelet  បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពសិទ្ធិមនុស្សនិងផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាត COVID-19 ក្នុងកិច្ច ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅជុំវិញពិភពលោក។  លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ររីករាលដាលជំងឺឆ្លង ត្រូវធានាថែមទៀតនូវសិទ្ធិស៊ីវិល សិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គមនិងវប្បធម៌ ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ ក្នុងនោះមានទាំងក្រុមជនជាតិ ស្ត្រីកុមារនិង មនុស្សវ័យចំណាស់ផងដែរ។ លោកស្រី Michelle Bachelet ក៏បានអំពាវនាវដល់បណ្តាប្រទេសនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយធានាថាគ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។

នៅថ្ងៃបើកសម័យប្រជុំលើកទី ៤៤ ប្រធានក្រុមបេសកកម្មវៀតណាម - ឯកអគ្គរដ្ឋ ទូតវៀតណាមលោកស្រី Le Thi Tuyet Mai បានថ្លែងសុន្ទរកថាក្នុងនាមជាតំណាងជាតិនិងតំណាងអាស៊ាន ដោយអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស និងលើកកម្ពស់វិធានការឆ្លើយតបនឹងជំងឺរាតត្បាតទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាម  ព្រមទាំងបញ្ជាក់ពីអាទិភាពធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិទទួលបានការថែទាំសុខភាពរបស់ប្រជាជន ជាពិសេសជនងាយរងគ្រោះនៅក្នុងសង្គម។ ទន្ទឹមនឹងនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតក៏បានលើកត្រដែតនូវលទ្ធផលលេចធ្លោរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជា ស្ថេរភាពសេដ្ឋកិច្ចសង្គម រួមទាំងគោលនយោបាយជួយឧបត្ថម្ភដល់ការស្តារឡើងវិញក្រោយជំងឺរាតត្បាតដើម្បីការពារសិទ្ធិមនុស្សផងដែរ។

សម័យប្រជុំលើកទី ៤៤ គ្រោងនឹងធ្វើឡើងពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ១៧ ខែកក្កដា រួមមានវគ្គពិភាក្សាជាង ៣០ ក្នុងនោះមានកិច្ចពិភាក្សាជាមួយស្នងការសិទ្ធិមនុស្សស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន និងរាល់ការពិភាក្សាតាមប្រធានបទជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ