ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកកម្ពស់សិទ្ធិមនុស្ស
(VOVWORLD) - នាថ្ងៃទី ២៣ ខែមិថុនា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សប្តាហ៍ចុងក្រោយនៃកិច្ចប្រជុំជាមួយកិច្ចប្រជុំពេញអង្គដោយផ្ទាល់ផងនិងតាមអ៊ិនធឺណិតផង។
គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបណ្តាកិច្ចប្រជុំ។ ឧបការីរដ្ឋមន្រ្តី លោក Pham Quang Hieu បានជួបធ្វើការនិងផ្លាស់ប្តូរមតិទ្វេភាគី នៅឯអង្គការសហប្រជាជាតិនិងបានចូលរួមសកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះព្រមទាំងបានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាជំនាញថ្នាក់ខ្ពស់មួយចំនួន។ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវ បានចូលរួមនិងធ្វើបទបង្ហាញរបស់វៀតណាម ក៏ដូចជាថ្លែងសុន្ទរកថារួម ដែលតំណាងឱ្យសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងបណ្តាកិច្ចពិភាក្សា៕