ក្រុមប្រឹក្សាសិទ្ធមនុស្សអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធមនុស្សដែសវៀតណាម ហ្វីលីពីន និងបង់ក្លាដែស ធ្វើជាសហអ្នកនិពន្ធ
(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដា នៅទីស្នាក់ការ អ.ស.ប នៅ Geneva ប្រទេសស្វ៊ីស ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប បានប្រព្រឹត្តទៅសម័យពិគ្រោះយោបល់ចុងក្រោយ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ដើម្បីអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២៦ ក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធមនុស្សដែលវៀតណាម ហ្វីលីពីននិងបង់ក្លាដែសធ្វើជាសហអ្នកនិពន្ធ។
ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សារសិទ្ធិមនុស្ស |
សេចក្តីសម្រេចចិត្តនេះបានអំពាវនាវឲ្យបណ្តាប្រទេសបង្កើនការធានាសិទ្ធិរបស់ជនពិការចំពោះផលប៉ះពាល់អវិជ្ជមានពីអាកាសធាតុ ជាពិសេសគឺការធានាឲ្យមានការចូលរួមរបស់ជនពិការក្នុងការកសាងនិងអនុវត្តរាល់កម្មវិធីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិនិងអន្តរជាតិ ហើយអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុចាប់ពីឆ្នាំ២០១៤។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាសិទ្ធិមនុស្សសុទ្ធតែធ្វើការពិចារណានិងអនុម័តលើសេចក្តីសម្រេចិត្តស្តីពីការប្រែប្រួលអាកាសធាតុដោយផ្តោតសំខាន់លើប្រធានបទជាក់ស្តែងនិមួយៗ ដូចជាសិទ្ធិកុមារ សិទ្ធិសុខាភិបាល សិទ្ធីជនចំណាកស្រុក សិទ្ធិស្ត្រីជាដើម ក្នុងបរិបទដែលមានការប្រែប្រួលអាកាសធាតុផងដែរ។ គួរបញ្ជាក់ថា ក្នុងសម័យប្រជុំលើកនេះ វៀតណាមយល់ស្របអនុសាសន៍ចំនួន ២៤១ ក្នុងចំណោម ២៩១ ដែលបណ្តាប្រទេសបានដាក់ចេញ ដោយសម្រេចបានអត្រាជិត ៨៣% រួមមានខ្លឹមសារសំខាន់ៗ និងទូលាយក្នុងកិច្ចការធានាសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម៕