ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបញ្ចប់កិច្ចប្រជុំលើកទី៣១

(VOVworld)-ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី២៣និង២៤មិនា​ឆ្នាំ២០១៦ នៅទីស្នាក់ ការអ.ស.បប្រចាំនៅក្រុងហ្សឺណែវប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប បានអនុវត្តរាល់សម័យពិភាគ្សាចុងក្រោយ សំដៅអនុម័តនូវសេចក្តីសម្រេចចិត្ត
ចំនួន៤០ និងសេចក្តីប្រកាសរបស់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រ ជុំប្រចាំឆ្នាំលើកទី៣១។ គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត
Nguyen Trung Thanh ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប។

        ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តនូវសេចក្តីព្រាងចំនួន២៦ ទាក់ទិន​ទៅនឹង បញ្ហាជាច្រើនដែលកំពុងបានសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជា
ពិសេស ដូចជា ការអនុវត្តសិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម សិទ្ធិពលកម្ម សិទ្ធិវប្បធម៌ និងសិទ្ធិពហុវប្បធម៌ជាដើម។ ទន្ទឹមជាមួយគ្នានោះ បន្ទាប់ពីការជជែកវែកញែក
ដោយត្រង់ៗ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន៤៧ បានបោះឆ្នោតអនុម័ត  សេចក្តីព្រាងចំនួន១៤ទៀត ដែលក្នុងនោះ មានសេចក្តីសម្រេចចិត្តទាក់ទង់ទៅ នឹងស្ថានភាពនៅស៊ីរី អ៊ីរ៉ង់ បញ្ហាសំខាន់ៗដទៃជាច្រើនទៀត។

        ដោយឈរលើមូលដ្ឋាននៃការយកចិត្តទុកដាក់និងការសន្យារបស់វៀត ណាមចំពោះកិច្ចការពារនិងជម្រុញសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតវៀតណាម លោក
Nguyen Trung Thanh រួមទាំងគណៈប្រតិភូវៀតណាម បានម្ចាស់ការរួមមតិ យ៉ាងសកម្មចូលក្នុងដំណើរការពិភាគ្សានិងអនុម័តរាល់សេចក្តីសម្រេចចិត្តនៃ កិច្ចប្រជុំលើកទី៣១នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ