ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ពិភាក្សាអំពីស្ថានភាពនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ៣ មិនា អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Raad al-Hussein បានប្រកាសថា៖ បណ្ដាការវាយប្រហារទៅលើតំបន់ Ghouta ខាងកើត អាចជាឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវផ្តន្ទាទោស។ 
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ពិភាក្សាអំពីស្ថានភាពនៅស៊ីរី  - ảnh 1 ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ពិភាក្សាអំពីស្ថានភាពនៅស៊ីរី 

(VOVworld) – នាថ្ងៃទី ៣ មិនា អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Raad al-Hussein បានប្រកាសថា៖ បណ្ដាការវាយប្រហារទៅលើ តំបន់ Ghouta ខាងកើត អាចជាឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវផ្តន្ទាទោស។ តាមសេចក្តីជូនដំណឹងរបស់ អ.ស.ប. ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. (HRC) បានសម្រេចបើកសម័យពិភាក្សាជាបន្ទាន់អំពីស្ថាន ភាពនៅតំបន់ Ghouta ខាងកើតរបស់ស៊ីរីតាមការផ្តើមគំនិតរបស់អង់គ្លេស។ ហើយប្រទេសនេះបានអំពាវនាវឲ្យ HRC មានសកម្មភាពដោយទាន់ពេលវេលា ដើម្បីដោះស្រាយវិបត្តិមុនស្សធម៌នៅតំបន់នេះ។ ក្នុងពេលនោះ ស៊ីរីបានចាត់ទុកថា៖ សម័យពិភាក្សានេះនៅតែលើកទឹកចិត្តបណ្ដាក្រុមភេរវកម្មវាយប្រហារទៅលើ Damascus ដែលជះឥទ្ធិពលអាក្រក់ទៅលើសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុង តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ