ក្រុមប្រឹក្សាសន្តិសុខគាំទ្រអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៨ ខែកក្កដា បានបើកកិច្ចពិភាក្សាប្រចាំខែស្តីពីស្ថានភាពនៅយេម៉ែន។ 
 ក្រុមប្រឹក្សាសន្តិសុខគាំទ្រអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VOV)

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្នើឱ្យភាគីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់  ហើយសម្តែងការព្រួយបារម្ភចំពោះរាល់ការវាយប្រហារដែលសំដៅទៅលើ ជនស៊ីវិលរួមទាំងសម្តែងការគាំទ្រចំពោះអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន។

ក្នុងបទថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀត ណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភ ចំពោះការប្រយុទ្ធគ្នានៅយេម៉ែននាពេលថ្មីៗនេះ និងគាំទ្រផែនការសន្តិភាព ៣ ចំណុច របស់បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យភាគីទាំងក្នុងនិងក្រៅប្រទេសយេម៉ែន ចាត់វិធានការចាំបាច់ ដើម្បីសម្រេចបានបទឈប់បាញ់នៅទូទាំងប្រទេសយេម៉ែន ព្រមទាំង សង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់ភាគីនានា ឱ្យអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm  និងកិច្ចព្រមព្រៀង Ryadh បន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយមួយ ក្នុងនាមជាអ្នកសម្រុះសម្រួលអង្គការសហប្រជាជាតិ។

នៅថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តចំនួន ២ ដោយពន្យាពេល យន្តការដាក់ទណ្ឌកម្មសម្រាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងពន្យាពេលធ្វើសកម្មភាពរបស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ីពរៀ ( UNFICYP) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ