ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំជាបន្ទាន់បន្ទាប់ពីកូរ៉េខាងជើងបាញ់បង្ហោះវត្ថុហោះហើរនានា

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកញ្ញា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថាក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៃប្រទេសនេះ បានរៀបចំកិច្ចប្រជុំជាបន្ទាន់មួយបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះហើរនៅព្រឹកថ្ងៃនេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំជាបន្ទាន់បន្ទាប់ពីកូរ៉េខាងជើងបាញ់បង្ហោះវត្ថុហោះហើរនានា - ảnh 1 វត្ថុហោះហើរដែលកូរ៉េខាងជើងបាញ់បង្ហោះ (រូបថត៖ TTXVN)

មុននេះ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ចូលទៅក្នុង   សមុទ្រខាងកើត ដែលត្រូវបានចាត់ទុកជាការសាកល្បងអាវុធថ្មីរបស់កូរ៉េខាង ជើង ។

នេះជាការបាញ់បង្ហោះលើកទី ៨ របស់កូរ៉េខាងជើងក្នុងរយៈពេលជាងមួយខែ     ក្នុងបរិបទដែលមានសញ្ញាសុទិដ្ឋិនិយមនៃការបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូប បានបញ្ជាក់ថាភាគីនេះបានទទួលរបាយការណ៍អំពីការបាញ់បង្ហោះថ្មីរបស់កូរ៉េខាងជើងព្រមទាំងកំពុងតាមដានស្ថានការណ៍ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ