ក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការសហប្រជាជាតិ​បើកកិច្ចប្រជុំ​ស្ដីពី​សកម្មភាព​សន្តិភាព និង​សិទ្ធិមនុស្ស

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែកក្កដា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីប្រធានបទ  “ សកម្មភាពសន្តិភាពនិងសិទ្ធិមនុស្ស” ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer ។
ក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការសហប្រជាជាតិ​បើកកិច្ចប្រជុំ​ស្ដីពី​សកម្មភាព​សន្តិភាព និង​សិទ្ធិមនុស្ស - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីអំពីរាល់គោលការណ៍ជាមូលដ្ឋាននៃសកម្មភាពសន្តិភាព និងការដែលប្រទេសម្ចាស់ផ្ទះមានការទទួលខុសត្រូវចម្បងក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស។ លោកឯកអគ្គរដ្ឋទូតបានស្នើដល់ក្រុមបេសកកម្មនានាត្រូវធានាលក្ខណៈត្រឹមត្រូវ និងអព្យាក្រឹតភាពនៃការប្រមូលព័ត៌មានក្នុងដំណើរការឃ្លាំមើល និងវិភាគ ស្ដីពីស្ថានភាព អនុវត្តសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy ក៏បានសង្កត់ធ្ងន់លើកិច្ចការពារដល់ក្រុមមនុស្សដែលងាយរងគ្រោះ ក្នុងបរិបទ ដែលជម្លោះបានកើតមានឡើងនៅគ្រប់ទិសទីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ