ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ឯកភាពអំពីខ្លឹមសារស្នូលនៃពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី

ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ឯកភាពអំពីខ្លឹមសារស្នូលនៃពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី - ảnh 1
ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានឯកភាពអំពីខ្លឹមសារស្នូលនៃ ពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី។ (Image: Vietnam+)

(VOVworld) – ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានឯកភាពអំពីខ្លឹមសារស្នូលនៃ ពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី។ នេះគឺជាលទ្ធផលទទួលបានក្នុង ជំនួបរវាងបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្និសុខ អ.ស.ប. ជាមួយ
អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-Moon នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New
York។ ខ្លឹមសារក្នុងពង្រាងសេចក្តីសម្រេចចិត្តនេះបានផ្តោតទៅលើលទ្ធភាពអនុវត្ត
រាល់បទដាក់ទណ្ឌកម្មចំពោះស៊ីរី តាមជំពូកទី ៧ នៃធម្មនុញ្ញ អ.ស.ប. ក្នុងករណី រដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad មិនប្រតិបត្តិតាមផែនការ
បំផ្លាញចោលអាវុធគីមីរបស់រុស្សីនិងអាមេរិកទេនោះ។ តាមគំរោងពង្រាងសេចក្តី
សម្រេចចិត្តនេះនឹងអាចត្រូវបានដាក់ជូនឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃ
ទី ២៧ កញ្ញា ៧។ ទន្ទឹមនឹងនោះ ការរៀបចំសន្និសីទ សន្តិសុខអំពីស៊ីរីក៏នឹងត្រូវ
បានពិភាក្សាផងដែរ។ ក្នុងពេលនោះ ក្រុមអធិារនៃ អ.ស.ប. បានទៅកាន់ស៊ីរីដើម្បី
ស្វែងរកភ័ស្តុតាងអំពីការវាយប្រហារ ដោយអាវុធគីមីនៅប្រទេសមជ្ឈឹមបូរព៌ារ
នេះ។ នៅខាងក្រៅសម័យប្រជុំលើកទី ៦៨ នៃមហាសន្និបាត អ.ស.ប. ប្រទេសជា
ច្រើនបានសន្យាផ្តល់ជំនួយមនុស្ស ធម៌សំរាប់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ