ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបណ្ដាក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់និងហ្ស៊ីប
|
ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបណ្ដាក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់និងហ្ស៊ីប (AFP) |
Vovworld-នាថ្ងៃទី៣០កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
បានប្រជុំនិងអនុម័តលើសេចក្តីសំរេចចិត្ត ពន្យាពេលបេសកកម្មរបស់ក្រុមបេសកជនអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ (UNAMI) ដល់ថ្ងៃទី៣១កក្កដាឆ្នាំ
២០១៥។ ក្នុងសេចក្តីសំរេចចិត្តពោលខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះសកម្មភាពរបស់
បណ្ដាក្រុមភេរវជន និងថ្កោលទោសយ៉ាងពេញទម្ហឹងរាល់សកម្មភាពឃោឃៅព្រៃផ្សៃប្រឆាំងនឹងជនស៊ីវិល បណ្ដាលបាត់ស្ថិរភាពនៅប្រទេសនេះ ទន្ទឹមនឹង
នោះគំរាមកំហែងដល់សណ្ដាប់ធ្នាប់និងសន្តិសុខនៅដំបន់ទាំងមូល។
នៅសម័យប្រជុំពោលខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសំរេចចិត្តពន្យាពេលបេសកកម្មរបស់កំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅហ្ស៊ីបដល់ថ្ងៃទី៣១មករាឆ្នាំ២០១៥៕