ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មទៅលើព្រះវិហារនៅឥណ្ឌូនេស៊ី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីថ្លែងការណ៍សារព័ត៌មានតាមសំណើរបស់វៀតណាម ដោយថ្កោលទោសការវាយប្រហារភេរវកម្មលើវិហារកាតូលិក Makassar នៅMakassar ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៨ ខែមីនា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មទៅលើព្រះវិហារនៅឥណ្ឌូនេស៊ី - ảnh 1ប៉ូលីសស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការផ្ទុះនៅខាងក្រៅព្រះវិហារមួយនៅ Makassar ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

នារសៀលថ្ងៃទី ៣០ ខែមីនា (តាមម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័ត លើសេចក្តីថ្លែងការណ៍សារព័ត៌មានតាមសំណើរបស់វៀតណាម ដោយថ្កោលទោសការវាយប្រហារភេរវកម្មលើវិហារកាតូលិក Makassar នៅMakassar ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៨ ខែមីនា។

ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់សារជាថ្មីម្តងទៀតថាអំពើភេរវកម្មជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការត្រួតពិនិត្យអំពីទំនួលខុសត្រូវរបស់មេខ្លោង អង្គការដែលជួយឧបត្ថម្ភភេរវកម្ម ព្រមទាំងអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងស្ថាប័នពាក់ព័ន្ធនានាក្នុងការស៊ើបអង្កេតលើករណីនេះដោយផ្អែកលើការគោរពតាមច្បាប់អន្តរជាតិនិង     សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ