ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាប្រចាំស្តីពីបញ្ហាអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំ តាម អ៊ិនធឺរណែត ស្តីពីស្ថានភាពនៅស៊ីរី។
ទិដ្ឋភាពនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ VOV) |
ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតួនាទីនៃដំណោះស្រាយនយោ បាយគ្រប់ជ្រុងជ្រោយ សំដៅនាំមកនូវស្ថិរភាពដល់ប្រជាជនស៊ីរី។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកឡើងថា ការកសាងទំនុកចិត្ត បង្កើនកិច្ចប្រឹងប្រែងការទូតនិងរក្សាស្ថិរភាពសន្តិសុខមានតួនាទីសំខាន់ជាពិសេសក្នុងការគាំទ្រនូវដំណើរការនយោបាយនេះ។ ស្តីពីបញ្ហាមនុស្សធម៌ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនទំនិញជំនួយមនុស្សធម៌ពាសពេញប្រទេសស៊ីរី លើកកម្ពស់ការផ្តល់ជំនួយមនុស្សធម៌អន្តរជាតិ ដោយផ្តោតលើការផ្តល់វ៉ាក់សាំងការពារកូវីដ - ១៩ ក្នុងដំណាក់កាលបច្ចុប្បន្ន។
នៅរសៀលថ្ងៃទី ២៦ ឧសភា ក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីភាពវឹកវរនយោបាយនាថ្ងៃទី ២៤ ឧសភានៅប្រទេសម៉ាលី ក្នុងនោះមានការដែល កងទ័ពម៉ាលីបានចាប់ខ្លួនប្រធានាធិបតីនាយករដ្ឋមន្រ្តីនិងមន្រ្តីដទៃទៀត លោកស្រី Nguyen Phuong Tra អនុប្រធានតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមសូមជំរុញឱ្យភាគីទាំងអស់អនុវត្តន៍ការអត់ធ្មត់និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ពិគ្រោះយោបល់និងបង្កើតឡើងវិញនូវរបៀបរៀប រយនៃរដ្ឋធម្មនុញ្ញ។ លោកស្រីក៏អំពាវនាវឱ្យធានាសុវត្ថិភាពនិងការដោះលែងមេដឹកនាំនិងមន្រ្តីរដ្ឋាភិបាលអន្តរកាលមាលី ហើយសង្ឃឹមថាភាគីទាំងអស់នឹងចាប់ផ្តើមតភ្ជាប់ដំណើរការផ្លាស់ប្តូរនាពេលឆាប់ៗនេះដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជនម៉ាលី៕