ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបែកបាក់គ្នាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ីទាក់ទងនឹងអាវុធនុយក្លេអ៊ែរនៅទីអាវកាស
(VOVWORLD) - រុស្ស៊ីបានបង្ហាញជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនូវសេចក្តីព្រាងសេចក្តីសម្រេចមួយដោយអំពាវនាវដល់ប្រទេសទាំងអស់កុំឱ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស។
សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ AFP/TTXVN) |
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះ មិនត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតនាថ្ងៃទី ២០ ឧសភា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ ដោយសារប្រទេសជាសមាជិកនៅតែមានការបែកបាក់គ្នាលើបញ្ហានេះ។
ដើម្បីទទួលបានការអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចខាងលើ ត្រូវការសម្លេងគាំទ្រយ៉ាងតិច ៩ សម្លេងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយមិនមានការបោះឆ្នោតវេតូពីប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអចិន្ត្រៃយ៍ចំនួន ៤ ដែលនៅសេសសល់ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និង ចិន។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ ឧសភា សេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី ទទួលបានសម្លេងគាំទ្រតែ ៧ សម្លេងប៉ុណ្ណោះ ខណៈដែលមានសម្លេងប្រឆាំងចំនួន ៧ និងសម្លេងអនុប្បវាទចំនួន ១។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានសង្កត់ធ្ងន់ថា សេចក្តីព្រាងសេចក្តីសម្រេចរបស់ប្រទេសនេះ មានគោលបំណងអំពាវនាវឱ្យបញ្ចប់ការរត់ប្រណាំងសព្វាវុធក្នុងលំហអាកាស រួមទាំងអាវុធប្រល័យលោក និងសព្វាវុធគ្រប់ប្រភេទ៕