ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេលបោះឆ្នោតស្តីពីបទឈប់បាញ់នៅស៊ីរី

(VOVWORLD) -នាព្រឹកព្រលឹមថ្ងៃទី ២៤ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចពន្យារពេលបោះឆ្នោតលើពង្រាងសេចក្ដីសម្រេចចិត្តមួយស្ដីពីសំណើឲ្យមានបទឈប់បាញ់នៅស៊ីរី ដោយសារតែការខ្វែងគំនិតដែលមិនទាន់ដោះស្រាយបាន។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេលបោះឆ្នោតស្តីពីបទឈប់បាញ់នៅស៊ីរី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេលបោះឆ្នោតស្តីពីបទឈប់បាញ់នៅស៊ីរី

តាមផែនការ ការបោះឆ្នោតពោលខាងលើ នឹងប្រព្រឹត្តិទៅនាវេលាម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃទី ២៤ កុម្ភៈ តាមម៉ោងញូវយ៉ក។ ពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីសំណើឲ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅស៊ីរី គឺសំដៅអនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនទំនិញជួយសង្គ្រោះមនុស្សធម៌ក៏ដូចជាការជម្លៀសអ្នកជម្ងឺនៅតំបន់ Ghoua ភាគខាងកើកស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តនេះ ដោយស៊ុយអែតនិងគុយវ៉ែត ដែលជាប្រទេសប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខតាក់តែង និងនាំចេញនាថ្ងៃទី ៩ កុម្ភៈ។ តាមសេចក្ដីព្រាងពោលខាងលើថា បទឈប់បាញ់នេះ មានសុពលភាពក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីបានអនុម័ត ដោយអនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនទំនិញមនុស្សធម៌ និងជម្លៀសផ្នែកសុខាភិបាល ចាប់ផ្តើមបន្ទាប់ពី ៤៨ ម៉ោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ