ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្អាកការបោះឆ្នោតស្តីពីសេចក្តីសម្រេចចិត្តទាក់ទីននឹងបញ្ហាស៊ីរី
(VOVworld)-ក្នុងសម័យប្រជុំនាថ្ងៃទី៥មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា
ជាតិ បានផ្អាកការបោះឆ្នោត ស្តីពីពង្រាងសេចក្តីសម្រេចចិត្ត ដោយអង់គ្លេស បារាំង
និងអាមេរិកចងក្រងឡើង ពាក់ព័ន្ធទៅនឹងការវាយប្រហារសង្ស័យប្រើប្រាស់ អាវុធ
គីមីដែលទើបនឹងកើតមានឡើងនៅស៊ីរីបណ្តាលឲ្យមនុស្សចំនួន៧២នាក់ត្រូវស្លាប់
នាថ្ងៃទី៤មេសា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីសម័យប្រជុំនេះ
ឯកអគ្គរដ្ឋទូតអង់គ្លេសនិងបារាំងប្រចាំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
បានឲ្យដឹងថា រាល់ការពិភាក្សាស្តីពីបញ្ហាស៊ីរីនៅតែប្រព្រឹត្ត។ខណៈដែលឯកអគ្គរដ្ឋ
ទូតអង់គ្លេស លោក Matthew Rycroft សម្តែងសុទិដ្ឋិនិយមពេលវាយតម្លៃថា ការ
ពិភាក្សាទាំងអស់បានដំណើរការដោយផ្អែកលើស្មារតីយ៉ាងល្អប្រសើរនិងមានឱកាស
ចុះសម្រុងគ្នា។ ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិ
សុខអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា អាមេរិកអាចអនុវត្ត
សកម្ម ភាព ឯកកោភាគីប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពុំដាក់
ចេញ ប្រតិកម្មណាមួយពាក់ព័ន្ធនឹងការវាយប្រហារពោលខាងលើ៕