ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនទាន់ពិចារណាលើការបង្កើតកងកម្លាំងរក្សាសន្តិភាពនៅអាហ្វហ្កានីស្ថានឡើយ
(VOVWORLD) - លោក T.S. Tirumurti ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅអង្គការសហប្រជាជាតិ ដែលជាប្រទេសកំពុងកាន់តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្ដូរវែន បានឲ្យដឹងថា ក្រុមប្រឹក្សាមិនទាន់បានពិចារណាលើការបង្កើតកងកម្លាំងរក្សាសន្តិភាពនៅអាហ្វហ្គានីស្ថានឡើយ បើទោះបីជាស្ថានការណ៍សន្តិសុខនៅប្រទេសនេះកាន់តែអាក្រក់ទៅៗក៏ដោយ។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងពួកតាលីបង់ (រូបថត៖ THX/VNA) |
លោកឯកអគ្គរដ្ឋទូត T.S. Tirumurti បានលើកច្បាស់ថា នាបច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខកំពុងតាមដានការចរចានៅអាហ្វហ្កានីស្ថានមានការវិវឌ្ឍន៍យ៉ាងណា ហើយសង្ឍឹមថា បណ្ដាការចរចាសន្តិភាពនឹងនាំមកនូវផលទ្ធផលជាផ្លែផ្កា។ ក្រុមប្រឹក្សាសន្តិសុខសង្ឃឹមថានឹងមិនត្រូវប្រើប្រាស់ដំណោះស្រាយយោធានៅក្នុងប្រទេសនេះឡើយ។
បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមិនមានកងកម្លាំងរក្សាសន្តិភាពនៅអាហ្វហ្កានីស្ថានឡើយ។ស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានមានបេសកកម្មនយោបាយទេប៉ុណ្ណោះ។ អំពើហិង្សានៅអាហ្វហ្គានីស្ថានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីពេលថ្មីៗនេះ បានកើនឡើងការវាយប្រហារ ទៅលើការិយាល័យរបស់អង្គការសហប្រជាជាតិនៅទីក្រុង Herat ៕