ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានចេញសេចក្តីប្រកាសព៍ត៌មានស្តីពីការថ្កោលទោសចំពោះការវាយប្រហារទៅលើស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់នោះទេ

(VOVWORLD) - ទស្សនៈខុសៗពីគ្នារវាងសហរដ្ឋអាមេរិក រុស្ស៊ីនិងចិនគឺជាមូលហេតុដែលបណ្តាលឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការថ្កោលទោសចំពោះករណីបាតុករជ្រុលនិយមដែលវាយប្រហារទៅលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់នាសប្តាហ៍កន្លងមក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានចេញសេចក្តីប្រកាសព៍ត៌មានស្តីពីការថ្កោលទោសចំពោះការវាយប្រហារទៅលើស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់នោះទេ - ảnh 1បាតុករវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុង Baghdad ទីក្រុងអ៊ីរ៉ាក់ កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ (រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានកាលពីថ្ងៃទី ៦ ខែមករា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក  Zhang Jui បានលើកច្បាស់ថារាល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ គប្បីជៀងវាងពីការឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍ស្ថានភាពនាពេលថ្មីបំផុត និងសំដៅជួយទប់ស្កាត់ភាពតានតឹងដែលកាន់តែកើនឡើងផងដែរ។ ចិនបានគាំទ្រយ៉ាងខ្លាំងក្លាក្នុងការការពារប្រតិភូបំពេញបេសកកម្មនៅឯបរទេសស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពយោធាឯកតោភាគីរបស់សហរដ្ឋអាមេរិក បានញ៉ាំងឱ្យមានការផ្លាស់ប្តូរស្ថានភាពដ៏សំខាន់ៗនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ