ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជា
|
ពិធីវិសាខបូជានៅកូរ៉េខាងត្បូង |
(VOV)_នាព្រឹកថ្ងៃទី២១ ឧសភា (តាមម៉ោងវៀតណាម) អង្គការសហប្រជាជាតិ
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិវិសាខបូជា ដោយមានការចូលរួម
របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ឯកអគ្គរដ្ឋទូត ប្រ
ធានស្ថាប័ន និងដំណាងប្រទេសនានាជាសមាជិកអង្គការសហប្រជាជាតិ រួមជាមួយ
ពុទ្ធសាសនិកចំនួន៥០០នាក់។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អង្គការសហប្រជា
ជាតិ ចាប់ពីឆ្នាំ ១៩៩៩មក។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga
ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា៖
បណ្ដាពាក្យទន្មានរបស់ព្រះពុទ្ធ និងទ្រឹស្ដីរបស់ពុទ្ធសាសនា ក្រោយរយៈពេលជាង
២ ៥០០ ឆ្នាំហើយនៅមានតំលៃដដែល ។ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Nguyen
Phuong Nga ក៏បានសង្កត់ធ្ងន់ថា៖ ពិធីរំលឹកខួបអនុស្សាវរីយ៍វិសាខបូជា ក៏គឺជា
ឱកាសដើម្បីលើកកំពស់ជំនួបសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងជំនឿសាស
នាផ្សេងៗ និងអំពាវនាវអោយសហគមន៍អន្តរជាតិ សហគមន៍សាសនា រួមគ្នាសាម
គ្គីភាព ដើម្បីពិភពលោកមួយសាមគ្គីភាព សន្តិភាព និងសុភមង្គល៕