ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្ដែងនូវការព្រួយបារម្មណ៍ចំពោះស្ថានភាពអស្ថិរភាពនៅលីប៊ី
|
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្ដែងនូវការព្រួយបារម្មណ៍ចំពោះស្ថានភាពអស្ថិរភាពនៅលីប៊ី |
(VOV)_ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី២៦ វិច្ឆិកា បាន
សម្ដែងនូវការព្រួយបារម្មណ៍ចំពោះស្ថានភាពអស្ថិរភាព និងអំពើហឹង្សារដែលចេះ
តែកើនឡើងនៅលីប៊ី ក៏ដូចជាបណ្ដាការជះឥទ្ធិពលរបស់ស្ថានភាពនេះចំពោះសន្តិ
ភាពនិងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនោះ អាចព្រមានថានឹងអនុវត្តបទដាក់
ទណ្ឌកម្មចំពោះលីប៊ី។ ក្នុងសេចក្ដីប្រកាសនេះថ្ងៃនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ដែរថា៖ គណៈកម្មាធិការដាក់ទណ្ឌកម្ម (SC)
បានត្រៀមខ្លួនជាស្រេចអនុវត្តបណ្ដាបទដាក់ទណ្ឌកម្មចំពោះបណ្ដាអ្នកគំរាមកំហែង
ចំពោះសន្តិភាព ស្ថិរភាព ឬសន្តិសុខរបស់លីប៊ី ក៏ដូចជាបណ្ដាមុខសញ្ញាដែលរាំង
ស្កាត់ ឬបំផ្លាញ់ដំណើការផ្ទេរប្តូរនយោបាយនៅប្រទេសនេះ។ ក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ ក៏បានអះអាងជាថ្មីម្តងទៀតនូវការសន្យាចំពោះអធិតេយ្យ
ភាព ឯករាជ្យ បូរណភាពដែនដី និងសាមគ្គីជាតិរបស់លីប៊ី និងសង្កត់ធ្ងន់ថានឹងគ្មាន
ដំណោះ ស្រាយដោយយោធាណាមួយចំពោះវិបត្តិនាបច្ចុប្បន្ន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Banki Moon ក៏បានថ្កោលទោស
ចំពោះស្ថានភាពអំពើហឹង្សារឡើងជណ្ដើ និងបង្ហាញនូវការព្រួយបារម្មណ៍ចំពោះ
ការវាយប្រហារនាពេលថ្មីនេះចំពោះបណ្ដាសំណង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណះ
និងស៊ីវិលដែរ៕