ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះហៅកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នៅថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-១៧ ប្រភេទថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមសំណើរបស់សហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះហៅកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាកូរ៉េខាងជើង - ảnh 1មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-១៧ ប្រភេទថ្មីរបស់ កូរ់េខាងជើង។ (រូបថត៖ Yonhap/TTXVN)

ទោះបីជាកូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខក៏ដោយ ក៏ប្រទេសនេះត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងនាមជាប្រទេសដែលមានផលប្រយោជន៍ពាក់ព័ន្ធ។ នេះជាលើកទី៦ហើយនៅក្នុងឆ្នាំ២០២២នេះដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាសាធារណៈ ស្តីពីសកម្មភាពរបស់កូរ៉េខាងជើង។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-17 (ICBM) កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ដែលជំរុញឱ្យមានការឆ្លើយតបខាងយោធាភ្លាមៗពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ មជ្ឈដ្ឋានអ្នកជំនាញបានវាយតម្លៃ មីស៊ីល Hwasong-១៧ អាចហោះហើរបានរយៈចម្ងាយប្រហែល ១៥.០០០ គីឡូម៉ែត្រ ដែលគ្រប់គ្រាន់សម្រាប់ឈានដល់ដីគោកអាមេរិក។

នាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលម្តងហើយម្តងទៀត រួមទាំងមីស៊ីលអន្តរទ្វីបផងដែរ។ កូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការសាកល្បងមីស៊ីលទាំងនេះ គឺជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាម្តងហើយម្តងទៀតរបស់កូរ៉េខាងត្បូង និងអាមេរិក ដែលគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ