ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចចិត្តស្នើឲ្យ​តាលីបង់បោះបង់ចោលបទហាមប្រាមចំពោះស្ត្រី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានដាស់តឿនដល់ប្រទេសទាំងអស់ និងអង្គការទាំងអស់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញដល់តាលីបង់ផ្លាស់ប្ដូរគោលនយោបាយទាំងនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចចិត្តស្នើឲ្យ​តាលីបង់បោះបង់ចោលបទហាមប្រាមចំពោះស្ត្រី - ảnh 1ស្ត្រីអាហ្វហ្គានីស្ថានតវ៉ាទាមទារសិទ្ធិរបស់ពួកគេនៅក្រុងកាប៊ុលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

នាយប់ថ្ងៃទី ៣៧ មេសា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តមួយដោយស្នើឱ្យរដ្ឋអំណាចតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវរាល់វិធានការរឹតត្បិតចំពោះស្ត្រី ជាពិសេសគឺបទហាមប្រាមស្ត្រីប្រទេសនេះបម្រើការងារនៅក្នុងអង្គការសហប្រជាជាតិ។

សេចក្ដីសម្រេចចិត្តនេះទទួលបានការអនុម័តជាឯកច្ឆ័ន្ទរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ ដោយបានសង្កត់ធ្ងន់ថា បទហាមប្រាមរបស់រដ្ឋអំណាចតាលីបង់បាន "បង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌" ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានដាស់តឿនដល់ប្រទេសទាំងអស់ និងអង្គការទាំងអស់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញដល់តាលីបង់ផ្លាស់ប្ដូរគោលនយោបាយទាំងនេះ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ន អង្គការសហប្រជាជាតិមានបុគ្គលិកប្រមាណ ៣ ៩០០ នាក់ កំពុងធ្វើការនៅប្រទេសនេះ ក្នុងនោះមានស្ត្រីជនជាតិអាហ្វហ្គានីស្ថានចំនួន ៤០០ នាក់ និងបុគ្គលិកស្ត្រីចំនួន ២០០ នាក់មកពីប្រទេសផ្សេងៗ។ ចាប់តាំងពីពេលឡើងគ្រប់គ្រងប្រទេសជាតិក្នុងខែសីហា ឆ្នាំ ២០២១ ក្រុមតាលីបង់បានដាក់ចេញបទរឹតបន្តឹងជាច្រើនលើស្ត្រី និងកុមារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ