ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តស្តីពីការស៊ើបអង្កេតអាវុធជីវសាស្រ្តនៅអ៊ុយក្រែនឡើយ
(VOVWORLD) - រុស្ស៊ី និងចិនបានបោះឆ្នោតគាំទ្រពង្រាងសេចក្តីសម្រេចចិត្តនេះ ខណៈពេលដែលសមាជិកអចិន្ត្រៃយ៍ចំនួន ៣ ផ្សេងទៀតគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានបោះឆ្នោតប្រឆាំង។
សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបថត៖ រ៉យទ័រ |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែវិច្ឆិកា មិនបានអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តស្ដីពីការបង្កើតក្រុមស៊ើបអង្កេតការចោទប្រកាន់ថាសហរដ្ឋអាមេរិក និងអ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន។ រុស្ស៊ី និងចិនបានបោះឆ្នោតគាំទ្រពង្រាងសេចក្តីសម្រេចចិត្តនេះ ខណៈពេលដែលសមាជិកអចិន្ត្រៃយ៍ចំនួន ៣ ផ្សេងទៀតគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានបោះឆ្នោតប្រឆាំង។ សមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតអនុបវាទ។
សូមបញ្ជាក់ដែរថា រុស្ស៊ីបានលើកឡើងម្តងហើយម្តងទៀតអំពីបញ្ហាអាវុធជីវសាស្ត្រ និងគីមីនៅអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីពេលដែលប្រទេសនេះបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងអ៊ុយក្រែនសុទ្ធតែបានច្រានចោលរាល់ការចោទប្រកាន់របស់រុស្ស៊ីផងដែរ៕