ក្រុមប្រឹក្សាសន្តិសុខអនុម័តជាលើកដំបូងលើសេចក្តីសម្រេចចិត្តស្តិពីការអនុវត្តតាមបែបបទពិសេស
(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាលើកដំបូងលើសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តតាមរបៀបបោះឆ្នោតជាលាយលក្ខណ៍អក្សរ។
កិច្ចប្រជុំធម្មតាមួយនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (រូបថត៖ TASS) |
មានសេចក្តីសំរេចចិត្តចំនួន ៤ ត្រូវបានអនុម័តក្នុងការបោះឆ្នោតលើកដំបូងនេះ រួមមានសេចក្តីសម្រេចចិត្តលេខ ២៥១៥ ស្តីពីការពន្យាពេលសម្រាប់ភារកិច្ចរបស់ក្រុមអ្នកជំនាញនៃគណៈកម្មការ ១៧១៨ ដែលពាក់ព័ន្ធនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ; សេចក្តីសម្រេចចិត្តលេខ២៥១៦ ស្តីពីការពន្យារពេលសម្រាប់ក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភនៃ អ.ស.ប ប្រចាំនៅសូម៉ាលី (UNSOM) ; សេចក្តីសម្រេចចិត្តលេខ ២៥១៧ ស្តីពីការព្យាពេលសម្រាប់កំរិតខ្ពស់បំផុតនៃសមាសភាពយោធានិងប៉ូលីសនៃក្រុមបេសកកម្មរវាង អ.ស.ប និងសហភាពអាហ្វ្រិកនៅស៊ូដង់ (UNAMID) និងសេចក្តីសម្រេចចិត្តលេខ ២៥១៨ ស្តីពីសុវត្ថិភាពនិងសន្តិសុខរបស់កងកម្លាំងថែរក្សាសន្តិភាព។
ទាក់ទងនឹងសេចក្តីសម្រេចចិត្តលេខ ២៥១៨ វិញ វៀតណាមបានលើកឡើងខ្លឹមសារស្តីពីការធានាសុវត្ថិភាពនិងសន្តិសុខសម្រាប់កងកំលាំងនារីដែលចូលរួមក្នុងការថែរក្សាសន្តិភាព ហើយខ្លឹមសារនេះត្រូវបានទទួលការគាំទ្រពីប្រទេសជាច្រើនផងដែរ៕