ក្រុមប្រឹក្សាសន្តិសុខអនុម័តលើសេចក្តីសម្រេចចិត្តគាំទ្រ​បទឈប់បាញ់ជា​អចិន្ត្រៃយ៍​រវាង​អ៊ីស្រាអែល និងហាម៉ាស

(VOVWORLD) - សេចក្ដីសម្រេចចិត្តបានអំពាវនាវឱ្យហាម៉ាស់ទទួលយកសំណើឈប់បាញ់ដែលធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសនាថ្ងៃទី ៣១ ឧសភាកន្លងទៅ។
ក្រុមប្រឹក្សាសន្តិសុខអនុម័តលើសេចក្តីសម្រេចចិត្តគាំទ្រ​បទឈប់បាញ់ជា​អចិន្ត្រៃយ៍​រវាង​អ៊ីស្រាអែល និងហាម៉ាស - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែមិថុនា បានគាំទ្រសំណើរបស់លោកប្រធានាធិបតីអាមេរិក Joe Biden សម្រាប់ផែនការបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ រូបថត៖ UNTV/Reuters

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ១០ ឧសភា បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការគាំទ្របទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការប្រគល់ចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងហាម៉ាស។ សេចក្តីសម្រេចចិត្តដែលត្រូវបានសហរដ្ឋអាមេរិកតាក់តែងឡើងត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ១៤  និងអនុប្បវាទចំនួន ១។

សេចក្ដីសម្រេចចិត្តបានអំពាវនាវឱ្យហាម៉ាស់ទទួលយកសំណើឈប់បាញ់ដែលធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសនាថ្ងៃទី ៣១ ឧសភាកន្លងទៅ។ សេចក្ដីសម្រេចចិត្តក៏បានអំពាវនាវភាគីទាំងពីរអនុវត្តន៍ឱ្យបានពេញលេញរាល់មាត្រានៃសំណើដោយគ្មានលក្ខខណ្ឌ និង គ្មានការពន្យារពេល។

សំណើនេះត្រូវបានប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសនាចុងខែឧសភា រួមមាន ៣ ដំណាក់កាល ក្នុងនោះលើកឡើងដល់បទឈប់បាញ់ទាំងស្រុង និងភ្លាមមួយរំពេច រួមជាមួយនឹងការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន និងផែនការស្ថាបនាតំបន់ហ្គាហ្សាឡើងវិញ។ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា ប្រសិនបើដំណើរការចរចាបានអូសបន្លាយលើសពីរយៈពេល ៦ ខែសម្រាប់ដំណាក់កាលទី ១ បទឈប់បាញ់នឹងបន្តរហូតដល់ការចរចាត្រូវបានសម្រេចរួចរាល់។ សេចក្ដីសម្រេចចិត្តក៏បានច្រាលចោលរាល់ការខិតខំប្រឹងប្រែងផ្លាស់ប្ដូរទឹកដី ឬអំពីប្រជាសាស្រ្តនៅតំបន់ហ្គាហ្សា និងការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះចក្ខុវិស័យចំពោះដំណោះស្រាយរដ្ឋពីរជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីនរួមរស់ដោយសុខសន្តិភាពជាមួយខ្សែព្រំដែនសន្តិភាព ហើយត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ។

ក្នុងសេចក្តីប្រកាសនាថ្ងៃដដែល ហាម៉ាស់បានស្វាគមន៍ចំពោះខ្លឹមសារនៃសេចក្ដីសម្រេចចិត្ត ព្រមទាំងអះអាងថាត្រៀមខ្លួនជាស្រេចធ្វើការចរចាដោយប្រយោលអំពីរបៀបអនុវត្តន៍គោលការណ៍សមស្របជាមួយតម្រូវការរបស់ចលនានេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ