ក្រុមប្រឹក្សាសន្តិសុខអំពាវនាវឱ្យជំរុញសន្តិភាពនៅប្រទេសយេម៉ែន
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ ខែវិច្ឆិកា បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាជាប្រចាំអំពីស្ថានភាពនៅប្រទេសយេម៉ែន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នាតាមវីដេអូអំពីបញ្ហាប្រទេសយេម៉ែននៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា |
ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅប្រទេសយេម៉ែននាពេលបច្ចុប្បន្ន ជាពិសេស ហានិភ័យនៃការស្លាប់ដោយសារ ភាពអត់ឃ្លាន ដែលប្រជាជនយ៉េមែន កំពុងប្រឈមមុខ។
ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវអនុវត្តការអំពាវនាវឱ្យមានបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងត្រូវបញ្ចប់ ការបង្កអរិភាព និងតភ្ជាប់ការចរចាឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់គ្នានៅទូទាំងប្រទេសផងដែរ។
លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវសហគមន៍អន្តរជាតិឱ្យប្តេជ្ញាចិត្តចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុដល់ការអនុវត្តសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ ឲ្យបានពេញលេញ និងប្រឆាំងនឹងភាពអត់ឃ្លាននៅយេម៉ែន ក៏ដួចជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចាត់វិធានការដើម្បីការពារកុមារនិងបញ្ចៀសពីវិបតិ្តមួយសម្រាប់ជំនាន់អនាគតរបស់យេម៉ែនផងដែរ៕