ក្រុមប្រឹក្សាសន្តិសុខអ.ស.បដាក់ទណ្ឌកម្មទៅលើបុគ្គលនិងអង្គការចំនួន៨ដែលមានទំនាក់ទំនងជាមួយភេរវកម្ម

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២០ កក្កដា បានឯកភាព អនុម័តលើសេចក្ដីសំរេចចិត្តតាក់តែងដោយអាមេរិក សំដៅដាក់ទណ្ឌកម្មទៅលើ បុគ្គលនិងសហគ្រាសចំនួន៨ដែលមានការទាក់ទិនដល់អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) និង Al-Qaeda។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បដាក់ទណ្ឌកម្មទៅលើបុគ្គលនិងអង្គការចំនួន៨ដែលមានទំនាក់ទំនងជាមួយភេរវកម្ម - ảnh 1ទង់របស់អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស (រូបថត៖journalfocus.com)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២០ កក្កដា បានឯកភាព អនុម័តលើសេចក្ដីសំរេចចិត្តតាក់តែងដោយអាមេរិក សំដៅដាក់ទណ្ឌកម្មទៅលើ បុគ្គលនិងសហគ្រាសចំនួន៨ដែលមានការទាក់ទិនដល់អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) និង Al-Qaeda។ មុខសញ្ញាដែលត្រូវបានបំពេញបន្ថែមទៅក្នុងបញ្ជីឈ្មោះខ្មៅ នេះរបស់អ.ស.បរួមមានមេដឹកនាំIS នៅអាស៊ីអាគ្នេយ៍ ក្រុមជ្រុលនិយមដែលមាន ទំនាក់ទំនងជាមួយ IS នៅស៊ីរី ខ្មាន់កាំភ្លើងបរទេសមកពីតំបន់ Caucuses និង មូលដ្ឋានធ្វើអាជីវកម្មការប្រាក់ដោយខុសច្បាប់។

        ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអ.ស.បលោកស្រី Michele Sison បាន ពណ៌នាសេចក្ដីសំរេចចិត្តដែលត្រូវបានអនុម័តពោលខាងលើគឺការបោះជំហានសំខាន់ជាបន្តសំដៅវាយបរាជ័យ IS Al-Qaeda និងសាខានានារបស់អង្គការទាំង នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ