ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដំណើរការកិច្ចប្រជុំជាបន្ទាន់បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉ខាងជើង
(VOVWORLD) - នាថ្ងៃទី ៤ កញ្ញា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រចុំជាបន្ទាន់សំដៅពិភាក្សាអំពីការធ្វើសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាង ជើង។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដំណើរការកិច្ចប្រជុំជាបន្ទាន់បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉ខាងជើង |
(VOVworld) – នាថ្ងៃទី ៤ កញ្ញា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រចុំជាបន្ទាន់សំដៅពិភាក្សាអំពីការធ្វើសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាង ជើង។ ប្រទេសអាមេរិកអង់គ្លេសបារាំងជប៉ុននិងកូរ៉េខាងត្បូងបានស្នើឲ្យរៀបចំ កិច្ចប្រជុំលើកនេះ។ មុននោះ អគ្គលេខាធិការ អ.ស.ប. លោក Anotino Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាងដែលបង្ក អស្ថិរភាពទៅលើសន្តិសុខក្នុងតំបន់ ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងជាថ្មីម្តង ទៀតបញ្ចប់ទង្វើស្រដៀងគ្នាតទៅទៀត។ ក្នុងសេចក្តីប្រកាសរឹងមាំលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ ថា៖ អាមេរិកកំពុងពិចារណាកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មមិនថាប្រទេសណាដែលធ្វើអាជីវកម្មជាមួយកូរ៉េខាងជើងឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា៖ ការធ្វើសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ព្យុងយ៉ាងគឺជាការគំរាមកំហែងចំពោះសន្តិសុខក្នុងតំបន់ ព្រមទាំង អំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ក៏បានរិះគន់ទង្វើរបស់កូរ៉េខាងជើងផងដែរដោយសារកាយវិការនេះរំលោភទៅលើច្បាប់អន្តរជាតិ៕