ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្កើនការជួយឧបត្ថម្ភក្នុងការកែទម្រង់សន្តិសុខ

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្កើនការជួយឧបត្ថម្ភក្នុងការកែទម្រង់សន្តិសុខ - ảnh 1
ទីស្តីការអ.ស.ប​(រូបថតៈeuobserver.com )


(VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៨មេសាបានអនុម័តលើសេចក្តី
សម្រេចចិត្តស្តីអំពី បង្កើនការជួយឧបត្ថម្ភដើម្បីកែទម្រង់សន្តិសុខនៅបណ្តាប្រ
ទេស ដែលទើបនឹងរួចផុតពីជំលោះ. សេចក្តីសម្រេចចិត្តពោលខាងលើបាន សង្កត់
ធ្ងន់ថា កំណែទម្រង់សន្តិសុខនៅបណ្តាប្រទេសដែលទើបរួចផុតពីជំលោះ ជាកត្តា
មានអត្ថន័យស្លាប់រស់ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព កាត់បន្ថយភាពក្រីក្រ ធានា
ច្បាប់ និងជួយបណ្តាប្រទេសនេះមិនធ្លាក់ក្នុងជំលោះឡើងវិញ។ សេចក្តីសម្រេច
ចិត្តនេះ ក៏បានទទួលស្គាល់នូវតួនាទីដ៏សែនសំខាន់របស់កម្លាំងប៉ូលីស្ត អ.ស.ប
ក្នុងការជួយឧបត្ថម្ភ សម្របសម្រួលបណ្តាការខំប្រឹងប្រែងសហប្រតិបត្តិ ការរបស់
សហគមន៍អន្តរជាតិក្នុងការកែទម្រង់អង្គការប៉ូលីសជាតិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ