ក្រុមប្រឹក្សាសន្តិសុខអ.ស.បសន្យាថាទប់ទល់ជាមួយរលកភេរវកម្មបរទេស
|
កិច្ចប្រជុំ១របស់ក្រុមប្រឹក្សាអ.ស.ប |
(VOVworld)-នាថ្ងៃទី១៩វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអះអាងជាថ្មី ម្តង់
ទៀត ការសន្យាទប់ទល់នឹងការគំរាមកំហែងភេរវកម្មសកលនិងបង្កើន ការធានា
សន្តិសុខនិងសន្តិភាពពិភពលោក។ បន្ទាប់ពីសម័យពិភាគ្សាជាន់ ខ្ពស់ នៅទីស្នាក់
ការអ.ស.បនៅទីក្រុងញូវយ៉ករបស់អាមេរិក ក្រុមប្រឹក្សា សន្តិសុខអ.ស.ប បានអនុ
ម័តលើសេចក្តីប្រកាសដោយអំពាវនាវឲ្យសមាជិក នានា បង្កើនកិច្ចសហប្រតិបត្តិ
ការដើម្បីលើកកំពស់លទ្ធភាពបង្កើនការទប់ ទល់នឹងការគំរាមកំហែងពីជនប្រ
ដាប់អាវុធបរទេស។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានសង្កត់ធ្ងន់លើការព្រួយបារម្ភ
យ៉ាងជ្រាលជ្រៅ ចំពោះការជះឥទ្ធិ ពលអសកម្មពីបណ្តាក្រុមភេរវកម្មបរទេស ក៏ដូច
ជាឥទ្ធិពលនៃសតិអារម្មណ៌ អំពើហឹង្សាជ្រុលនិយមចំពោះស្ថិរភាព និងការអភិវឌ្ឍន៍
របស់ពិភពលោក ជាពិសេសនៅបណ្តាប្រទេសអ៊ីរ៉ាក់ ស៊ីរី និងតំបន់មជ្ឈឹមបូព៌ា។
ដើម្បីរាំងស្កាត់សកម្មភាពរបស់ជនប្រដាប់អាវុធបរទេស ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប បានដាស់តឿនប្រទេសនានាបញ្ឈប់ការជួញដូរប្រេងរ៉ែជាមួយ IS ក៏ដូចជា
ជាមួយក្រុមជ្រុលនិយមដទៃទៀត៕