ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវភាគីនានានៅ យេម៉ែនសាមគ្គី
|
កិច្ចប្រជុំ១របស់គណៈរដ្ឋមន្រ្តីយេម៉ែន (រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី៨វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានអប់អរសាទ ចំពោះ
ការបង្កើតរដ្ឋាភិបាលថ្មីនៅ យេម៉ែន ព្រមទាំងអំពាវនាវភាគីនានានិងកម្លាំងនយោ
បាយនៅប្រទេសនេះ សាមគ្គីភាព ក្រោមការដឹកនាំរបស់ប្រធានាធិបតី Abdu
Rabbo Mansour Hadi និងគណៈរដ្ឋមន្រ្តីថ្មី សំដៅនាំមកស្ថេរភាព សន្តិសុខសម្រាប់
ប្រទេសជាតិ។ អគ្គស្នងការទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃ សហ
ភាពអឺរ៉ុប (EU) Federica Mogherini ក៏បានអះអាងថា ការបង្កើតរដ្ឋាភិបាល ថ្មីនៅ
យេម៉ែន ជាជំហានសំខាន់ ក្នុងការខំប្រឹងប្រែងអនុវត្តន៍ការកែទម្រង់ នយោបាយ
និងសេដ្ឋកិច្ចសំដៅឈានដល់ការសម្រេចដំណើរការអន្តរកាល នៅ ប្រទេសនេះ។
លោកស្រី Mogheriniឲ្យដឹងថែមទៀតថា EU សន្យាគាំទ្រ ដំណើរការអន្តរកាលនៅ
យេម៉ែន និងអំពាវនាវគណៈកម្មការតាក់តែងរដ្ឋធម្មនុញ្ញ នាំចេញពង្រាងរដ្ឋធម្មនុញ្ញ
យ៉ាងឆាប់ៗ៕