ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងនិងរុស្ស៊ីស្តីពីស៊ីរី
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងនិងរុស្ស៊ីស្តីពីស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ៨ តុលា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការ
បោះ ឆ្នោតចំពោះពង្រាងសេចក្តីសម្រេចចិត្តស្តីពីសង្គ្រាមនៅស៊ីរីដែលបារាំង
និងរុស្ស៊ី បានរៀបចំ។ ពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងបានស្នើរឲ្យបញ្ចប់
រាល់ការ វាយប្រហារតាមផ្លូវអាកាសនិងបណ្ដាជើងហោះហើរយោធាលើដែន
អាកាសនៅទីក្រុង Aleppo របស់ស៊ីរី ភ្លាមមួយរំពេច ព្រមទាំង អំពាវនាវឲ្យ
ឈប់បាញ់និងបង្ក លក្ខណៈសំរាប់ការដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់
តំបន់ទាំងអស់នៅប្រទេស មជ្ឈឹមបូព៌ារនេះ។ ប៉ុន្តែ រុស្ស៊ីបានប្រើប្រាស់សិទ្ធិ
វេតូរបស់ខ្លួន។ នេះគឺជាលើកទី ៥ រុស្ស៊ីបដិសេធសេចក្តីសម្រេចចិត្តរបស់
អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី។ ការវេតូទាំង ៤ មុននោះរបស់រុស្ស៊ីសុទ្ធតែទទួល
បានការគាំទ្រពីចិន ប៉ុន្តែ លើកនេះ ចិន បានបោះអនុបវាទ។ មុននោះ
រស្ស៊ីបានប្រកាសមិនយល់ព្រមនឹងឯកសារពោល ខាងលើ ដោយសារ នៅ
មានមាត្រាមួយចំនួនដែលម៉ូស្គូមិនអាចគាំទ្របានឡើយ ដោយសារ
ការផ្តល់ជំនួយមនុស្សធម៌ត្រូវបាននយោបាយភាវូបនីយម្មហើយ។ ក្នុង
ពេលនោះ នៅស៊ីរី បណ្ដាកំលាំងរដ្ឋាភិបាលដណ្តើមមកវិញការត្រួតពិនិត្យ
តំបន់ដែនដីដែលកំលាំងជនបេះបោរបានទន្ទ្រានកាន់កាប់នៅខាងលិច
ប្រទេសនេះ៕