ក្រុមប្រឹក្សាសម្រុះសម្រួលនិងសន្តិភាពទ្វីបអាស៊ីគាំទ្រការដោះស្រាយដោយសន្តិវិធីក្នុងបញ្ហាសមុទ្រខាងកើត

ក្រុមប្រឹក្សាសម្រុះសម្រួលនិងសន្តិភាពទ្វីបអាស៊ីគាំទ្រការដោះស្រាយដោយសន្តិវិធីក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ
លោក Surakiart Sathiratha ប្រធានក្រុមប្រឹក្សាសម្រុះសម្រួលនិងសន្តិភាពទ្វីបអាស៊ី (APRC) (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី១៣​ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី
ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយលោក
Surakiart Sathiratha ប្រធានក្រុមប្រឹក្សាសម្រុះសម្រួលនិងសន្តិភាពទ្វីបអាស៊ី (APRC)។
លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ APRCក្នុងការជួយ
ឧបត្ថម្ភបណ្ដារដ្ឋាភិបាលនៅទ្វីបអាស៊ី ដោះស្រាយជំលោះដោយសន្តិវិធី។លោក
Surakiart Sathiratha គាំទ្ររាល់ដំណោះស្រាយដោយសន្តិវិធីរបស់វៀតណាមក្នុងបញ្ហា
សមុទ្រខាងកើត។លោក ក៏បានអះអាងថា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិឯករាជ្យ
APRC​ នឹងខិតខំប្រឹងប្រែងជំរុញការសម្រុះសម្រួលនិងដំណោះស្រាយបណ្ដាជំលោះ
នៅទ្វីបអាស៊ីនិយាយរួម និងនៅសមុទ្រខាងកើតនិយាយដោយឡែក ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ