ក្រុមប្រឹក្សាអឺរ៉ុបស្នើឱ្យ EU ផ្តល់បេក្ខភាពដល់អ៊ុយក្រែន និងម៉ុលដូវ៉ា
(VOVWORLD) - ក្នុងលិខិតអញ្ជើញ ដែលផ្ញើជូនសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប លោកប្រធាន Michel បានសរសេរថា “បានដល់ពេលហើយ ដែលត្រូវទទួលស្គាល់ថាអនាគតរបស់អ៊ុយក្រែន ម៉ុលដូវ៉ា និងហ្សកហ្ស៊ីគឺ ស្ថិតនៅក្នុង EU។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (រូបថត៖ VNA) |
នាថ្ងៃទី ២០ ខែមិថុនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សា លោកនឹងស្នើឲ្យសហភាពអឺរ៉ុប (EU) ផ្តល់បេក្ខភាពដល់អ៊ុយក្រែន និងម៉ុលដូវ៉ា ចូលជាសមាជិកប្លុកនេះ។ ក្នុងលិខិតអញ្ជើញ ដែលផ្ញើជូនសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប លោកប្រធាន Michel បានសរសេរថា “បានដល់ពេលហើយ ដែលត្រូវទទួលស្គាល់ថាអនាគតរបស់អ៊ុយក្រែន ម៉ុលដូវ៉ា និងហ្សកហ្ស៊ីគឺ ស្ថិតនៅក្នុង EU។ ខ្ញុំស្នើឲ្យប្រទេសជាសមាជិកនានាផ្ដល់បេក្ខភាពដល់អ៊ុយក្រែន និងម៉ុលដាវី។ លោកក៏បានប្រកាសថា EU នឹងបន្តផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន។
តាមផែនការបញ្ហាពោលខាងលើនឹងត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប
ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល (បែលហ្សិក) នាថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ មិថុនាខាងមុខផងដែរ៕